Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តបាត់ដំបង បន្តរកឃើញអ្នកជំងឺកូវីដ ៧៧នាក់ ជាសះស្បើយ ៩២នាក់ និងស្លាប់ ២នាក់

22-08-2021 17:58

(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៧៧នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ជាសះស្បើយចំនួន ៩២នាក់ និងស្លាប់ ២នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥,២៨២ នាក់ ព្យាបាលជាសះស្បើយចំនួន ៤,២៨១ នាក់ ស្លាប់ចំនួន ៦៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៩៣៤ នាក់៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង៖