Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ២រូប ដែលទើបជាសះស្បើយពីជំងឺ ទទួលបានការឧបត្ថម្ភដើម្បីដោះស្រាយជីវភាពមួយគ្រា ពីលោកស្រីចៅសង្កាត់ រាជ ផាវឿន

22-08-2021 15:37

(ភ្នំពេញ)៖ សមាជិកក្រុមប្រឹក្សាសង្កាត់ទួលសង្កែ១ និងអនុប្រធាន ស.ស.យ.ក សង្កាត់ ដែលទើបជាសះស្បើយពីជំងឺ និងកំពុងសម្រាកនៅគេហដ្ឋាន ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានទទួលថវិកាមួយចំនួន និងគ្រឿងឧបភោគ-បរិភោគ ដើម្បីដោះស្រាយជីវភាពមួយគ្រា ពីលោក ប៉ែន ស៉ីមាន សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក សង្កាត់ និងជាមន្ត្រីជំនួយការរដ្ឋបាលសង្កាត់ ក្រោមការយកចិត្តទុកដាក់ របស់លោកស្រីចៅសង្កាត់ រាជ ផាវឿន និងជាការផ្ដាំផ្ញើរបស់លោក ជា ពិសី អភិបាលខណ្ឌ។

លោក ប៉ែន ស៉ីមាន សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក សង្កាត់ទួលសង្កែ១ និងជាមន្ត្រីជំនួយការរដ្ឋបាលសង្កាត់ បានលើកឡើងថា ដោយមានការផ្ដាំផ្ញើពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បើទោះបីជារវល់គ្រប់កិច្ចការក្នុងមូលដ្ឋាន យ៉ាងណាក៏ដោយ, លោកស្រីចៅសង្កាត់ រាជ ផាវឿន តែងតែគិតគូរជានិច្ច ពីសុខទុក្ខរបស់មន្ត្រី និងក្រុមការងារក្រោមឱវាទ មិនរើសអើងបក្ខពួកឡើយ បន្ទាប់ពីទទួលបានដំណឹងពីការខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើជូនប្រជាពលរដ្ឋ រហូតធ្លាក់ខ្លួនឈឺ និងជាពិសេស ការគិតគូរចំពោះ ប្រជាពលរដ្ឋ ដែលងាយរងគ្រោះក្នុងមូលដ្ឋាន ដោយមិនប្រកាន់ វណ្ណះ ពូជសាសន៍ ឫពណ៌សម្បុរឡើយ៕