(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ រាជធានីភ្នំពេញសម្រេចបិទបញ្ចប់បម្រាមគោចរពេលរាត្រីចាប់ពីថ្ងៃទី២០ ខែសីហា ប៉ុន្តែវិធានការរដ្ឋបាលផ្សេងៗទៀតនៅរក្សាដដែល http://fna.asia/16a6e03

២៖ រាជរដ្ឋាភិបាល សម្រេចបិទបញ្ចប់យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្រោយអនុវត្តបាន២១ថ្ងៃ ប៉ុន្តែណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត បន្តអនុវត្តវិធានការសុខាភិបាលជាក់ស្តែង http://fna.asia/90dbd43

៣៖ កម្ពុជារកឃើញមេរោគបំប្លែងថ្មី «ដែលតា» សរុប ៩៩៩នាក់ហើយ គិតត្រឹមថ្ងៃទី២១ សីហា http://fna.asia/0169459

៤៖ រាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភថវិកា២០ម៉ឺនដុល្លារ និងបរិក្ខារពេទ្យជាច្រើន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ http://fna.asia/62e5238

៥៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារសម្តែងការអបអរសាទរជូន លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីទី៩ របស់ម៉ាឡេស៊ី http://fna.asia/888027a

៦៖ តុលាការកាត់ទោស លោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ២ឆ្នាំ ករណីញុះញង់លើបញ្ហាព្រំដែនកម្ពុជា-វៀតណាម http://fna.asia/8a0fd17

៧៖ ក្រសួងមហាផ្ទៃ ព្រមានមិនចុះបញ្ជីឱ្យ «គណបក្សកែទម្រង់កម្ពុជា» បើមិនកែសម្រួលក្នុងលក្ខន្តិកៈឱ្យស្របតាមច្បាប់ និងបំពេញឯកសារឱ្យគ្រប់គ្រាន់ http://fna.asia/63c92fa

៨៖ លោកបណ្ឌិត គិន ភា៖ កម្ពុជាមិនត្រូវការប្រជាធិបតេយ្យបែបចាក់ពុម្ភ ឬបែបបច្ចិមលោកនោះទេ http://fna.asia/ba5860a

៩៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសប្រមូលទិញផ្លែមៀនរបស់ពលរដ្ឋនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ក្រោយជួបបញ្ហាក្នុងការនាំចេញ http://fna.asia/da509da

១០៖ រយៈពេល២១ថ្ងៃនៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ គ្រូពេទ្យចាក់បានចំនួន៩២៧,៧៣៦នាក់ http://fna.asia/0b0c878