(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹកមេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ឈរជើងសមូរភូមិទិសទី១ប្រាសាទព្រះវិហារ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ បានទទួលផ្លែមៀន ផ្លែតាង៉ែន ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ចំនួន ១០តោន តាមរយ:លោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង ដែលសម្ដេចបានប្រមូលទិញពីកសិករដាំដុះតាមខេត្ត នៅជាប់ព្រំដែនថៃ ដើម្បីយកមកចែកជូនកងទ័ព នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានសម្ដែងក្ដីរំភើបយ៉ាងក្រៃលែង និងថ្លែងអំណរគុណជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះចំណាត់ការក្នុងការប្រមូលទិញផ្លែមៀនពីប្រជាពលរដ្ឋដែលជួបបញ្ហាក្នុងការនាំចេញ ហើយបានដឹកជញ្ជូនផ្លែមៀន ផ្លែតាង៉ែន មកដល់ទីបញ្ជាការកងពលនៅពេលនេះក៏បានធ្វើការបែងចែក បន្តទៅកាន់កងពលតូចអន្តរាគមន៍លេខ៧ចំនួន ២តោន លេខ៨ចំនួន ២តោន លេខ៩ចំនួន ២តោន កងពលធំអន្តរាគមន៍លេខ៣ចំនួន ៣តោន និងបានបែងចែកដល់តាមបណ្តាក្រុមការងារដែលកំពុងចុះចាក់វ៉ាក់សាំងការពារជំងឺលូវីដ ដល់ប្រជាពលរដ្ឋនៅខេត្តសៀមរាបចំនួន ១តោន។ នេះសបញ្ជាក់ឲ្យឃើញថា សម្ដេចតេជោ តែងតែយកចិត្តទុកដាក់ដល់កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋដែលកំពង់ជួបកាលំបាក។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែសីហា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន និងតាង៉ែន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។ ផ្លែមៀនប៉ៃលិនរបស់សហគមន៍កសិកម្មមៀនប៉ៃលិនចំនួន ៥ម៉ឺនតោន បានប្រឈមនឹងការខូចខាត ព្រោះមិនអាចនាំចេញបាន៕