Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភមីចំនួន១៣.០០០កេសដល់កងកម្លាំងប្រដាប់អាវុធ សម្រាប់បែងចែកបន្តដល់កងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន

22-08-2021 10:31

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧបត្ថម្ភមីចំនួន ១៣.០០០កេស ក្នុងនោះបែងចែកដល់កងទ័ព និងកងរាជអាវុធហត្ថ ចំនួន ៨,០០០ កេស និងកងនគរបាលជាតិ ចំនួន ៥,០០០ កេស សម្រាប់បែងចែកបន្តដល់កងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន ។

ពិធីប្រគល់ និងទទួល ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ក្រោមវត្តមាន ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងចូលរួមទទួលពីសំណាក់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរោងចក្រម្សៅមី ម៉ែន សារុន ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញុ។

នៅក្នុងឱកាសនោះដែរ លោក ប៉ាន សូរស័ក្តិ ក៏បានឧបត្ថម្ភបន្ថែម ម៉ាស់ចំនួន ២០ ម៉ឺនមាស់, ផ្លែមៀនចំនួន ១០តោន និងក្រុមហ៊ុនឧកញ៉ា ម៉ែន សារុន ឧបត្ថម្ភថវិកាចំនួន ២ ម៉ឺនដុល្លារអាមេរិកផងដែរ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន ជំនួសមុខឲ្យកងកម្លាំងប្រដាប់អាវុធ បានគោរពថ្លែងអំណរ គុណសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែង តែ យក ចិត្ត ទុកដាក់អំពីសុខទុក្ខកងទ័ព ជាពិសេស ក្នុងស្ថានការណ៍បច្ចុប្បន្នដែលកងកម្លាំងប្រដាប់អាវុធទាំងមូល និងអាជ្ញាធរដែនដីបាននិងកំពុងចូលរួមនៅក្នុងការទប់ស្កាត់បង្ការនៃការរីករាលដាលជំងឺកូវីដ១៩ នៅតាមបន្ទាប់ព្រំដែនមិនឲ្យផ្ទុះឡើងនៅក្នុងសហគមន៍ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ៕