(ភ្នំពេញ)៖ វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយសមាគមជាតិកាកបាទក្រហមចិន ចំនួន១០ម៉ឺនដូស ដែលផ្តល់ជូនកាកបាទក្រហមកម្ពុជា នឹងមកដល់កម្ពុជា នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ស្អែកនេះ។
ពិធីប្រគល់ និងទទួលអំណោយដ៏ថ្លៃថ្លានូវវ៉ាក់សាំង SARS-CoV2 (Sinopharm) ពីសមាគមជាតិកាកបាទក្រហមចិន ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង លោក វ៉ាង វិនទៀង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។
សូមជម្រាបថា កំលុងរាតត្បាតជំងឺកូវីដ១៩ នៅលើសកលលោកនេះ ចិនបានផ្តល់អំណោយជាវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងទទួលរាល់ការបញ្ជាទិញរបស់កម្ពុជាជាបន្តបន្ទាប់ ក្នុងនោះ វ៉ាក់សាំងស៊ីណូហ្វាម ៧លាន២សែនដូស ក្នុងនោះ ចំនួន ៤លានដូស រាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញ, វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ១៤,៥ លានដូស ក្នុងនោះ ១០លានដូស ការបញ្ជាដោយរាជរដ្ឋាភិបាលកម្ពុជា។
១៖ ចំនួន ៦០ម៉ឺនដូស (ស៊ីណូហ្វាម) មកដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១
២៖ ចំនួន ១.៥លានដូស (ស៊ីណូវ៉ាក់) មកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១
៣៖ ចំនួន ៧០ម៉ឺនដូស (ស៊ីណូហ្វាម) មកដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
៤៖ ចំនួន ៥០ម៉ឺនដូស (ស៊ីណូវ៉ាក់) មកដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
៥៖ ចំនួន ៤០ម៉ឺនដូស (ស៊ីណូហ្វាម) មកដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
៦៖ ចំនួន ៥០ម៉ឺនដូស (ស៊ីណូវ៉ាក់) មកដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។
៧៖ ចំនួន ៥០ម៉ឺនដូស (ស៊ីណូវ៉ាក់) មកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។
៨៖ ចំនួន ១លានដូស (ស៊ីណូវ៉ាក់) មកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។
៩៖ ចំនួន ១លានដូស (ស៊ីណូហ្វាម ៥០ម៉ឺន, ស៊ីណូវ៉ាក់ ៥០ម៉ឺន) ដឹកមកដល់កម្ពុជានៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។
១០៖ ចំនួន ១លានដូស (ស៊ីណូហ្វាម) ដឹកមកដល់កម្ពុជានៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។
១១៖ ចំនួន ១លានដូស (ស៊ីណូវ៉ាក់) ដឹកមកដល់កម្ពុជានៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។
១២៖ ចំនួន ១លានដូស (ស៊ីណូវ៉ាក់) ដឹកមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។
១៣៖ ចំនួន ១លានដូស (ស៊ីណូវ៉ាក់) ដឹកមកដល់កម្ពុជានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។
១៤៖ ចំនួន ១លានដូស (ស៊ីណូហ្វាម) ដឹកមកដល់កម្ពុជានៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។
១៥៖ ចំនួន ៤លានដូស (ស៊ីណូវ៉ាក់ ៣លានដូស, ស៊ីណូហ្វាម ១លានដូស) មកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។
១៦៖ ចំនួន ១លានដូស (ស៊ីណូហ្វាម) មកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។
១៧៖ ចំនួន ១លានដូស (ស៊ីណូវ៉ាក់) ដឹកមកដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។
១៨៖ ចំនួន ១លានដូស (ស៊ីណូហ្វាម) ជំនួយរបស់រដ្ឋាភិបាលចិន ជំនួយគម្រប់ ៣.២លានដូស។ ដឹកមកដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។
១៩៖ ចំនួន ៣លានដូស (ស៊ីណូវ៉ាក់) រាជរដ្ឋាភិបាលទិញពីចិន មកដល់កម្ពុជានៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕