(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក ក្នុងនោះយប់៧លើក បណ្តាលឲ្យមនុស្សស្លាប់៨នាក់ រងរបួសធ្ងន់ ១២នាក់ និងរបួសស្រាល៨នាក់ នេះបើតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២៤គ្រឿង រួមមានម៉ូតូចំនួន១២គ្រឿង, រថយន្តធុនតូច៤គ្រឿង, រថយន្តធុនធំ៧គ្រឿង, យានផ្សេងៗ១គ្រឿង, ថ្មើរជើង៣នាក់ ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៥លើក (ស្លាប់២នាក់), ស្រវឹង៣លើក (ស្លាប់២នាក់), មិនប្រកាន់ស្តាំ២លើក (ស្លាប់ម្នាក់), មិនគោរពសិទ្ធិ២លើក (ស្លាប់២នាក់), បើកបរងងុយដេក១លើក, កត្តាយានយន្ត១លើក (ស្លាប់ម្នាក់)។
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣,៨១៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៥២០គ្រឿង ពិន័យសរុប ២,២៩៥គ្រឿង និងអប់រំអ្នកមិនពាក់មួកសុវត្ថិភាព០នាក់៕