(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៦នាក់បន្ថែមទៀត និងជាសះស្បើយចំនួន១៦នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា អ្នកជំងឺដែលបានរកឃើញថ្មីចំនួន៦នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលនៅវិទ្យាល័យ ជា ស៉ីម ត្បែងមានជ័យ ក្រុងព្រះវិហារ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលនៅវិទ្យល័យជាំក្សាន្ត ស្រុកជាំក្សាន្ត។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន៨៨៩នាក់ បានព្យាបាលជាសះស្បើយចំនួន ៥២៦នាក់ ស្លាប់ចំនួន៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣៦០នាក់ទៀត៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ៖