Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តក្រចេះ បន្តរកឃើញអ្នកជំងឺកូវីដ ចំនួន៧នាក់ និងអ្នកជាសះស្បើយ ២១នាក់

21-08-2021 19:17

(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៧នាក់បន្ថែមទៀត និងអ្នកជាសះស្បើយចំនួន២១នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែល Fresh News ទទួលបាននៅយប់ថ្ងៃទី២១ ខែសីហានេះ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក្រចេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកទាំង៧នាក់ ត្រូវរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តក្រចេះ៖