(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៩៨នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ជាសះស្បើយចំនួន១៥៤នាក់ និងស្លាប់២នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥,២០៥នាក់ ព្យាបាលជាសះស្បើយចំនួន ៤,១៨៩ នាក់ ស្លាប់ចំនួន ៦៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៩៥១នាក់៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង៖