(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីអំពាវនាវចំនួន៤ចំណុច ស្តីពីសកម្មភាពការចាក់ដីលុបបឹងបូធម្មជាតិ។ ក្រសួងធនធានទឹកបានបញ្ជាក់ថា ពាក់ព័ន្ធការចាក់ដីលុបបឹងបូធម្មជាតិ គឺអាជ្ញាធរដែនដី ស្ថិតនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាអ្នកដឹងរឿងហ្នឹងជាងគេ, ដូចនេះមុននឹងសម្រេច ឬមានវិធានការយ៉ាងណានោះ សុំពិនិត្យលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធឲ្យបានច្បាស់ជាមុនសិន។
ជាពិសេសក្រសួងធនធានទឹក បានបញ្ជាក់យ៉ាងច្បាស់ថា បឹងបូធម្មជាតិទាំងអស់ជារបស់រដ្ឋ ចង់មានវិធានការយ៉ាងណានោះ គឺមានតែប្រមុខរាជរដ្ឋាភិបាលប៉ុណ្ណោះ ដែលមាន៉ឆន្ទានុសិទ្ធិក្នុងការសម្រេច។ សេចក្តីអំពាវនាវបានបន្ថែមថា «សូមមេត្តាគិតគូរឲ្យបានវែងឆ្ងាយ ព្រោះអាកាសធាតុ មានការប្រែប្រួលខ្លាំងណាស់»៕