(កំពត)៖ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៤០នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid test) និងស្លាប់ចំនួន១នាក់ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។
សូមជម្រាបថា គិតមកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត មានអ្នកជំងឺកូវីដ១៩ ចំនួនសរុប ៣៥៣៧នាក់ ព្យាបាលជាសះស្បើយ ចំនួន ៣២៨១នាក់ កំពុងសម្រាកព្យាបាលចំនួន ១៩៣នាក់ និងស្លាប់ចំនួន៦៣នាក់៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពត៖