Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កុំចង់សាកល្បងប្រើគ្រឿងញៀន សូម្បីកន្លះដង! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែសីហា៖ បង្ក្រាប១១ករណី ឃាត់ខ្លួន២៦នាក់

21-08-2021 17:32

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១១ករណី ក្នុងនោះករណីប្រើប្រាស់១ករណី និងជួញដូរ១០ករណី ដោយឃាត់ខ្លួនជនសង្ស័យ២៦នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៣,៨៦០ករណី ឃាត់មនុស្ស ៨,៦៥៩នាក់ (ស្រី៥០៧នាក់)៕