(ភ្នំពេញ)៖ នៅវេលាម៉ោង៣រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ នាវិមានសន្តិភាព នឹងមានការរៀបចំប្រគល់ពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ពានរង្វាន់នេះនឹងត្រូវបានផ្តល់ដោយ សហព័ន្ធអ្នកសារព័ត៌មាន អាស៊ាន (UMA)។
សូមជំរាបថា ក្រៅពីសម្តេចតេជោ ហ៊ុន សែន សហព័ន្ធអ្នកសារព័ត៌មានអាស៊ាន (UMA) ក៏នឹងមកប្រគល់ពានរង្វាន់ ជូនដល់សម្តេច ហេង សំរិន រួមទាំងឥស្សរជនជាន់ខ្ពស់មួយចំនួនទៀតដូចជា លោក ខៀវ កាញារីទ្ធ លោក ញឹក ប៊ុនឆៃ និងលោកឧកញ៉ា សៀង ណាំ ផងដែរ។ ពិធីប្រគន់ពានរង្វាន់ទាំងនេះ នឹងធ្វើនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នៅសណ្ឋាគារសុខា ភ្នំពេញ៕