TOP NEWS: ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤៩៣នាក់, ជាសះស្បើយ៦៥៥នាក់, ស្លាប់ចំនួន១៦នាក់
21-08-2021 12:04
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤៩៣នាក់, អ្នកជំងឺចំនួន៦៥៥នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៦នាក់។
គិតថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ៨៨,៧៣៥នាក់, អ្នកជាសះស្បើយសរុបចំនួន៨៤,៥០៦នាក់, ស្លាប់សរុបចំនួន១,៧៧៨នាក់៕