(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាស បណ្តេញនគរបាលជាតិ០២រូប នៃស្នងការនគរបាលខេត្តកំពង់ចាម ចេញក្របខណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុថា ពួកគេទាំង២នាក់ បានបោះបង់ការងារ។
មន្រ្តីនគរបាលទាំង០២រូបនោះមានឈ្មោះ ១-លោកព្រិន្ទបាលឯក សំ ប៊ុនថេង អត្តលេខ ៤៧៤៦១ មន្ត្រីនៃស្នងការដ្ឋានខេត្តកំពង់ចាម ត្រូវបានដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញផុតពីក្របខណ្ឌមន្ត្រីជាតិ និង ២.លោកព្រិន្ទបាលទោ ហួ គឹមហេង អត្តលេខ ៧៥៥០០ មន្ត្រីនៃស្នងការដ្ឋានខេត្តកំពង់ចាម ត្រូវបានដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញផុតពីក្របខណ្ឌមន្ត្រីជាតិ៕