(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ជំនួយ និងរួមសាមគ្គីគ្នា ជួយដល់ប្រទេសកម្ពុជា ក្នុងគ្រាលំបាក អំឡុងរីករាលដាលនៃជំងឺកូវីដ១៩។
ការថ្លែងអំណរគុណរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសថ្លែងបើកកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ១៩ នៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ។
ក្នុងនាមរាជរដ្ឋាភិបាល សម្តេចសូមថ្លែងនូវអំណរគុណចំពោះស្មារតីសាមគ្គីភាព និងការជួយគ្នាក្នុងគ្រាលំបាក នៃបណ្តាប្រទេសជាមិត្តដែលបានផ្តល់វ៉ាក់សាំងទាន់ពេលវេលា ជាពិសេសសាធារណរដ្ឋប្រជាមានិតចិនដែល ជាប្រទេសឈានមុខក្នុងការផ្ដល់វ៉ាក់សាំង ទាំងជំនួយមនុស្សធម៌ ទាំងតាមការបញ្ជាទិញ ក៏ដូចជាប្រទេសជប៉ុន ប្រទេសអង់គ្លេស_ប្រទេសអាមេរិកដែលធ្វើឱ្យកម្មវិធីចាក់វ៉ាក់សាំងប្រព្រឹត្តទៅលឿនជាងការគ្រោងទុក។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណ ដល់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ជាពិសេសអង្គការសុខភាពពិភពលោក (WHO), អាយអូអឹម (IOM), យូអិនអេហ្វភីអេ (UNFPA), យូនីសេហ្វ (UNICEF), អង្គការហ្វាវ (FAO), យូអិនឌីភី (UNDP) និងអង្គការដៃគូអភិវឌ្ឍអន្តរជាតិ និងស្ថានតំណាងពីបញ្ហាប្រទេសនានាក្នុងសកលលោក ព្រមទាំងវិនិយោគិនបរទេស និងក្នុងស្រុក ដែលតែងតែនៅជាមួយកម្ពុជា សហការជួយដោះស្រាយក្នុង ស្ថានភាពដ៏លំបាកនេះ។
សម្តេចសូមថ្លែងអំណរគុណថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័ន អង្គភាព-ក្រុមគ្រូពេទ្យ ទាំងស៊ីវិល ទាំងកងកម្លាំងការពារជាតិ កម្លាំងនគរបាល គ្រូពេទ្យស្ម័គ្រចិត្ត អាជ្ញាធរសមត្ថកិច្ច គ្រប់ផ្នែក និងមន្ត្រីជួរមុខ តាមបញ្ហាខេត្តជាប់ព្រំដែន អ្នកបម្រើការតាមមណ្លចត្តាឡីស័ក តាមមន្ទីរព្យាបាល នៅសហគមន៍ ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល គ្រប់និកាយសាសនា វិស័យឯកជន និងសប្បុរសជន ដែល បានលះបង់កម្លាំងកាយចិត្ត ធនធានសម្ភារៈ និងថវិកា ដើម្បីជួយជ្រោមជ្រែងរាជរដ្ឋាភិបាលដោះស្រាយគ្រប់ បញ្ហា និងគ្រប់ដំណាក់កាល ។
សម្តេចក៏សូមថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថ្នាក់ដឹកនាំសាសនា អង្គការការីតាសកម្ពុជា និងអន្តរជាតិ បញ្ហាអង្គការជាដៃគូដែលបានចូលរួមគាំទ្រវេទិកាជាតិ អន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលក្ខវិដ ១៩។
ជាមួយគ្នានេះ សម្តេចក៏អំពាវនាវដល់អូជនរួមជាតិនៅបន្តរក្សា និងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល «៣. ការពារ- ៣ + ឱ្យបានខ្ជាប់ខ្លួន កុំ ធ្វេសប្រហែស ហើយត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ ១៩ ដែលរាជរដ្ឋាភិបាលផ្ដល់ជូនដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពសាំ ចៀសផុតពីការឆ្លងនៃជំងឺរាតត្បាតដ៏កាចសាហាវនេះ៕