(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋធ្វើចត្តាឡីស័កតាមផ្ទះ ចំនួន៩០គ្រួសារ នៅក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះលោកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋគ្រប់រូប។

លោក អ៊ុ រាត្រី ក៏បានណែនាំដល់ប្រជាពលរដ្ឋនៅតំបន់ភូមិសាស្ត្រមានការបិទខ្ទប់ទាំងអស់ គោរពអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរនូវវិធានការ ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ចូលរួមទាំងអស់គ្នាក្នុងអំឡុងពេលនេះដើម្បីសេចក្តីសុខ និងសុវត្ថិភាពទាំងអស់គ្នា។

សូមបញ្ជាក់ថា អំណោយក្នុងមួយគ្រួសាៗ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ និងទឹកត្រី១យួរ៕