(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ហ៊ាង ថារេត អធិការនគរបាលខណ្ឌឫស្សីកែវ បានចាត់ឱ្យលោកវរសេនីយ៍ត្រី អ៊ុក សុជាតិ នាយនគរបាលប៉ុសិ៍ដច្រាំងចំរេះទី២ ដឹកនាំកម្លាំងប៉ុសិ៍ដ និងយកថវិកាចំនួន ១,២០០០០០រៀល ទឹកផ្លែឈើ និងទឹកសុទ្ធ របស់លោកផ្ទាល់ ចុះសួរសុខទុក្ខ និងឧបត្ថម្ភជូនលោកអនុសេនីយ៍ត្រី ហេង ឡៃហ៊ាន់ មន្រ្តីប៉ុស្ដិ៍ ដែលបានសម្រាកព្យាបាលជំងឺវះកាត់នៅមន្ទីរពេទ្យជោរៃ រាជធានីភ្នំពេញ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

នាឱកាសនេះ លោកវរសេនីយ៍ត្រី អ៊ុក សុជាតិ បានផ្ដាំផ្ញើរបស់លោកវរសេនីយ៍ឯក ហ៊ាង ថារេត អំពីការយកចិត្តទុកដាក់ ថែនាំសុខភាពឲ្យបានល្អ ដើម្បីជាការលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តផងដែរ ដល់លោកអនុសេនីយ៍ត្រី ហេង ឡៃហ៊ាន់ មន្រ្តីប៉ុស្ដិ៍ ដែលបាននិងកំពុងសម្រាកព្យាបាលជំងឺវះកាត់ នៅមន្ទីរពេទ្យជោរៃ។

ជាមួយគ្នានេះ លោកអនុសេនីយ៍ត្រី ហេង ឡៃហ៊ាន់ ដែលបាននិងកំពុងសម្រាកព្យាបាលជំងឺវះកាត់ នៅមន្ទីរពេទ្យជោរៃ តាមរយៈលោកវរសេនីយ៍ត្រី អ៊ុក សុជាតិ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកវរសេនីយ៍ឯក ហ៊ាង ថារេត ដែលតែងតែយកចិត្តទុកដាក់ជានិច្ច ចំពោះមន្ត្រីក្រោមឱវាទទាំងអស់ ដែលបាននិងកំពុងជួបបញ្ហាផ្សេងៗ ក៏ដូចជាមានជំងឺ ជាដើម យោងទៅតាមស្ថានភាពជាក់ស្ដែង៕