(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នឹងបន្តចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅយោធភូមិភាគទី៤ មណ្ឌលសុខភាពគោកចក និងមណ្ឌលសុខភាពជ្រាវ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តបានឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋដែលពុំទាន់បានមកចាក់ទាន់ពេលកំណត់ដោយមូលហេតុមួយចំនួនដូចជា៖ ធ្វើដំណើរទៅក្រៅខេត្ត ឬកំពុងធ្វើចត្តាឡីស័ក ឬមានបញ្ហាសុខភាព មួយរយៈពេលខ្លីអំឡុងពេល យុទ្ធនាការចាក់វ៉ាក់សាំងជាដើម។

ដូនេះ សូមបងប្អូនរួសរាន់ទៅចាក់វ៉ាក់សាំងនៅយោធភូមិភាគទី៤ មណ្ឌលសុខភាពគោកចក និងមណ្ឌលសុខភាពជ្រាវ ចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ពេលព្រឹកចាប់ពីម៉ោង០៧៖៣០ ដល់ម៉ោង១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង ១៣៖០០ ដល់ម៉ោង១៦៖០០នាទី និងត្រូវទំនាក់ទំនងយកប័ណ្ណចាក់វ៉ាក់សាំងនៅមណ្ឌលចាក់វ៉ាក់សាំងផ្ទាល់៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប៖