ក្រុមមន្រ្តីរដ្ឋបាលព្រៃឈើ បង្ក្រាបរថយន្តដឹកទំនិញ បង្កប់សត្វព្រៃពីក្រោម នៅស្រុកកៀនស្វាយ
28-03-2016 21:31
(កណ្តាល)៖ មន្ត្រីរដ្ឋបាលព្រៃឈើ បានបង្ក្រាបរថយន្តយីឌុបដឹកទំនិញ បង្កបសត្វព្រៃពីក្រោម នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ។
កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា រថយន្តយីឌុបមួយគ្រឿង ដែលដឹកទំនិញស្របច្បាប់ តែបង្កប់សត្វព្រៃជាច្រើន នៅបាតរថយន្តត្រូវបាន បង្ក្រាប នៅឈើផ្លូវជាតិលេខ១ នៅម៉ោង៤៖៤០នាទី រសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ក្នុងភូមិសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ការបង្ក្រាបនេះដឹកនាំ ដោយលោក អ៉ី សុភី នាយសង្កាត់រដ្ឋបាលព្រៃឈើកៀនស្វាយ ក្រោមការនាំពីលោកនាយផ្នែករដ្ឋបាលព្រៃឈើកណ្តាល។ ជាលទ្ធផលសមត្ថកិច្ចចាប់ បានឃាត់រថយន្ត១គ្រឿង ប្រភេទយីឌុបដឹកទំនិញ បង្កប់សត្វព្រៃ សត្វនៅខាងក្រោមសុទ្ធតែជា ប្រភេទសត្វស្ទើរផុតពូជ រួមមានពស់ថ្លាន់ សត្វអណ្តើកយក្ស និងសត្វមួយចំនួនទៀត៕