(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៦នេះ នៅការិយាល័យកណ្តាល បុរី ប៉េង ហួត បានរៀបចំសន្និសីទកាសែត ស្តីអំពី «ការទទួលពានរង្វាន់អចលនទ្រព្យ ចំនួន៥ ប្រចាំឆ្នាំ២០១៦ ក្នុងឱកាសខួប ១០ឆ្នាំ បុរី ប៉េង ហួត» ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ២៦៦ ផ្លូវលេខ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកឧកញ៉ា ថៃ ម៉េងលី អគ្គនាយករងប្រតិបត្តិ បានថ្លែងថា ដោយសារកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង របស់បុគ្គលិកគ្រប់ជាន់ថ្នាក់ អស់រយៈពេលជាង១០ឆ្នាំ ក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានប្រកប ដោយភាពទាន់សម័យ ដែលបានរួមបញ្ចូលទាំងការរចនារបថខ្មែរ និងបរទេស គួបផ្សំជាមួយ ភាពច្នៃប្រឌិត គុណភាពសំណង់ សោភណ្ឌភាព របៀបរៀបរយ សុវត្ថិភាព បរិស្ថានល្អ និងធម្មជាតិស្រស់បំព្រង មានផាសុកភាព ដែលខុសប្លែកពីបុរីដទៃទៀត និងគួរឲ្យចង់រស់នៅ រួមជាមួយសកម្មភាពមនុស្សធម៌ជាច្រើនក្នុងសង្គម ហើយស្របតាមគោលនយោបាយ ទីក្រុងស្អាតរបស់រាជរដ្ឋាភិបាល ស្ថិតក្នុងស្ថេរភាព នយោបាយ ដែលសុទ្ធតែជាកត្តាជំរុញ ធ្វើអោយបុរី ប៉េង ហួតទទួលបានជោគជ័យ គ្រប់គម្រោង ជាពិសេសគឺបានទទួលពានរង្វាន់អចលនទ្រព្យចំនួន៥។
ដែលពានរង្វាន់ នោះរួមមានពានរង្វាន់៖
១-ពានរង្វាន់ «ក្រុមហ៊ុនអភិវឌ្ឍដែលល្អជាងគេ» (ពានរង្វាន់ធំជាងគេប្រចាំឆ្នាំ)
២-ពានរង្វាន់ «ការអភិវឌ្ឍគម្រោងលំនៅដ្ឋានដែលល្អជាងគេ» (ពានរង្វាន់ Best Of the Best ជ្រើសរើសចេញពីជ័យលាភីខុនដូ និងបុរី)
៣-ពានរង្វាន់ «អភិវឌ្ឍលំនៅដ្ឋានដែលល្អជាងគេ»
៤-ពានរង្វាន់ «ឌីហ្សាញស្ថាបត្យកម្មលំនៅដ្ឋានដែលល្អជាងគេ»
៥-ពានរង្វាន់ «ទទួលស្គាល់ពិសេសផ្នែកទំនួលខុសក្នុងសង្គម»
ជាចុងក្រោយ បុរី ប៉េង ហួត ពិតជាមានមោទនភាពក្រៃលែងដែលបានក្លាយជាដៃគូដ៏ល្អរបស់អតិថិជន និងទទួលពានរង្វាន់ «ក្រុមហ៊ុនអភិវឌ្ឍដែលល្អជាងគេ» (ពានរង្វាន់ធំជាងគេប្រចាំឆ្នាំ២០១៦នេះ)។ ហើយក៏សូមថ្លែងអំណរគុណដល់អតិថិជនរបស់បុរី ប៉េង ហួត ទាំងអស់ដែលតែងតែគាំទ្របុរី ប៉េង ហួតតាំងពីឆ្នាំ២០០៥រហូតមក ដែលជាការលើកទឹកចិត្តយ៉ាងខ្លាំងដល់ក្រុមហ៊ុន និង ក្រុមការងាររបស់ បុរី ប៉េង ហួត កាន់តែរឹងមាំ។ បុរី ប៉េង ហួត ប្តេជ្ញាអភិវឌ្ឍឲ្យបានកាន់តែប្រសើរជាងមុនពីមួយឆ្នាំទៅមួយឆ្នាំ។
គួរបញ្ជាក់ផងដែរថា ក្នុងឱកាសខួប១០ឆ្នាំរបស់បុរី ប៉េង ហួត យើងខ្ញុំនឹងមានការតាំងពិពណ៌ផលិតផលថ្មី ពី ខុនដូ ប៉ូឡារីស២៣ មានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី០១ ទី០២ និងទី០៣ ខែ
មេសា ខាងមុខនេះនៅផ្សារទំនើបអ៉ីអន។
ព័ត៌មានលម្អិត សូមធ្វើការទំនាក់ទំនងដោយផ្ទាល់មកកាន់ការិយាល័យ បុរី ប៉េង ហូត យើងខ្ញុំឥឡូវនេះ តាម រយៈទូរសព្ទលេខ៖ 016/017/098 59 6789, Email: [email protected], Facebook: www.facebook.com/boreypenghuoth