(ភ្នំពេញ)៖ រយៈពេល១៩ថ្ងៃនៃការចាប់ផ្តើមដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់បានចំនួន ៧៧៦,៥៩៨នាក់ ខណៈទូទាំងប្រទេសចាក់បានចំនួន ៩,៣៨៨,៧៣៥នាក់ (គិតត្រឹមថ្ងៃទី១៩ ខែសីហា)។
វ៉ាក់សាំងដែលប្រើសម្រាប់ចាក់ជូនក្មេងៗ និងយុវវ័យគឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតឡើងដោយក្រុមហ៊ុននៅក្នុងប្រទេសចិន៕