(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ពីការ ប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៦ លើកទី១៥៣ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ ទីកន្លែងសម្រាប់គ្រប់ៗគ្នា» នៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា នាម៉ោង៨៖០០នាទីព្រឹក ថ្ងៃទី៨ ឧសភា ឆ្នាំ២០១៦ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា»។
សេចក្តីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា បានបញ្ជាក់ទៀតថា ទិវា ៨ឧសភា ដែលជាព្រឹត្ដិការដ៏សំខាន់ សម្រាប់ចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម កៀរគររកមូលនិធិ ដើម្បីមានធនធានសម្រាប់ធ្វើប្រតិបត្ដិការ មនុស្សធម៌ខាងលើនេះ នឹងមានការអញ្ជើញ ចូលរួមពីឥស្សរជនមកពី ស្ថាប័ននីតិបញ្ញតិ នីតិប្រត្ដិបត្ដិ តំណាងអង្គទូត មកពីគ្រប់មជ្ឈដា្ឋនក្នុង និងក្រៅប្រទេស យុវជន អ្នកស្ម័គ្រចិត្ដ សមាជិក-សមាជិកាកាកបាទក្រហមកម្ពុជា សរុបប្រមាណ៤ពាន់នាក់៕