(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងយុវវ័យ អាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១៩ ខែសីហានេះ។

អាស្រ័យហេតុនេះ សូមបងប្អូនដែលជាមាតា បិតា ឬអាណាព្យាបាលដែលរស់នៅតាមបណ្តាក្រុង ស្រុកទាំង ០៨ដែលមានកូនអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ សូមនាំយកកូនទៅទទួលការចាក់វ៉ាក់សាំងតាមការស្ម័គ្រចិត្ត និងដោយឥតគិតថ្លៃ នៅតាមទីតាំងចាក់វ៉ាក់សាំងដែលរដ្ឋបាលក្រុង ស្រុកចំនួន០៧ បានរៀបចំចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះតទៅ។

ដោយរដ្ឋបាលស្រុករវៀង រៀបចំចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ដែលមានរយៈពេល១៤ថ្ងៃ ក្នុងការចាក់ដូសលើកទី១ ដោយដំណើរការចាប់ពីម៉ោង៖

*ពេលព្រឹក ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ១១៖៣០នាទី
*ពេលរសៀល ចាប់ពីម៉ោង១៣៖៣០នាទី ដល់ម៉ោង ១៧៖៣០នាទី

ជាមួយគ្នានេះ សូមបងប្អូនដែលជាមាតា បិតា ឬអាណាព្យាបាលរបស់កុមារអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នាំយកកូនមកចូលរួមចាក់វ៉ាកសាំងតាមទីតាំងនីមួយៗ ជៀសវាងការមកប្រមូលផ្តុំគ្នា ដែលបង្កហានិភ័យខ្ពស់ក្នុងការ ចម្លងជំងឺកូវីដ១៩ និងសូមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការអនាម័យ រក្សាគម្លាត និងពាក់ម៉ាស់ឱ្យបានគ្រប់ៗគ្នាពេលមកទទួលការចាក់វ៉ាក់សាំង។

បញ្ជាក់៖សូមភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, លិខិតឆ្លងដែន, ឆារសង្ឃដីកា, សំបុត្រកំណើត, សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬឯកសារបញ្ជាក់អត្តសញ្ញាណ សូមជូនភ្ជាប់ជាមួយនូវទីតាំងចាក់វ៉ាក់សាំង៕

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖