Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តព្រះវិហារ បន្តរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២២នាក់ ភាគច្រើនរកឃើញនៅស្រុកជាំក្សាន្ត និងក្រុងព្រះវិហារ

19-08-2021 17:56

(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២២នាក់បន្ថែមទៀត ភាគច្រើនរកឃើញនៅស្រុកជាំក្សាន្ត និងក្រុងព្រះវិហារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា អ្នកជំងឺដែលបានរកឃើញថ្មីចំនួន២២នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលនៅវិទ្យាល័យ ជា ស៉ីម ត្បែងមានជ័យ ក្រុងព្រះវិហារ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលនៅវិទ្យល័យជាំក្សាន្ត ស្រុកជាំក្សាន្ត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៨៧៩នាក់ បានព្យាបាលជាសះស្បើយចំនួន ៥២២នាក់ ស្លាប់ចំនួន ៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣៥៤នាក់ទៀត៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ៖