(ភ្នំពេញ)៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហៅកាត់ថា ABA រកចំណូលបានជិត២៣០លានដុល្លារ និងចំណេញបានជាង៩០លានដុល្លារ នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមរបាយការណ៍ របស់ធនាគារ ABA ដែលបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែសីហានេះ។

របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី២ របស់ធនាគារនេះបានឲ្យដឹងថា នៅត្រីមាសទី២ ធនាគារ ABA រកចំណូលបាន ៥០១១៨៧លានរៀល (ប្រហែល១២២លានដុល្លា) ខណៈប្រាក់ចំណេញសុទ្ធចំនួន ១៨៤ ៧៨៤លានរៀល (ប្រហែល៤៥លានដុល្លា)។

ដោយឡែកនៅត្រីមាសទី១ វិញ រកចំណូលបានសរុបចំនួន ៤៧៣,៨១៨លានរៀល ( ប្រហែល១១៦លានដុល្លារ) និងចំណេញបានជាង៤៧លានដុល្លារ។

គិតត្រឹមដំណាច់ត្រីមាសទីពីរ ឆ្នាំ២០២១ ទ្រព្យសកម្មសរុបរបស់ ABA កើនឡើង ៦.៣% ធៀបទៅត្រីមាសទីមួយ ឆ្នាំ២០២១ ហើយសម្រេច
ឈានដល់៧ប៊ីលានដុល្លារអាមេរិក៕