(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានបន្តទទួលអំណោយពីសប្បុរសជន ក្នុងគោលបំណងចូលរួមដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លា ជូនគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម នាពេលនេះ ពិតជាមានសារៈសំខាន់ស្របពេលដែលរដ្ឋបាលខេត្ដកំពុងមមាញឹកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

សូមបញ្ជាក់ថា អំណោយដែលសប្បុរសជនបានប្រគល់ជូនរដ្ឋបាលខេត្ត មានដូចជា ម៉ាស៊ីនបាញ់ផ្សែងសំលាប់មេរោគចំនួន ១០ គ្រឿង អាកុល ១០កាន និងទឹកថ្នាំសំលាប់មេរោគមួយចំនួនទៀត រួមទាំងទឹកបរិសុទ្ធ ៥០០យួរ និងថវិកា ២លានរៀល៕