(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៨,៩៥០,៩៨០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៩៥,៦៧៧នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៩០៨,២៤៧នាក់ (ស្លាប់ ១២១,១៤១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៧៧៦,៤៩៥នាក់ (ស្លាប់ ៣០,៦២៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៤៦៦,៥១២នាក់ (ស្លាប់ ១៣,៣០២នាក់)
* ថៃ ឆ្លងចំនួន ៩៦៨,៩៥៧នាក់ (ស្លាប់ ៨,២៨៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣៦៣,១៦៩នាក់ (ស្លាប់ ១៣,៧៨៦នាក់)
* វៀតណាម ឆ្លងចំនួន ៣០២ ,១០១នាក់ (ស្លាប់ ៦,៧៧០នាក់)
* កម្ពុជា ឆ្លងចំនួន ៨៧,១៩០នាក់ (ស្លាប់ ១,៧៣០នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៦,៣៣៤នាក់ (ស្លាប់ ៤៦នាក់)
* ទ្បាវ ឆ្លងចំនួន ១១,០២៩នាក់ (ស្លាប់ ៩នាក់)
* ព្រុយណេ ឆ្លងចំនួន ៩៤៦នាក់ (ស្លាប់ ៣នាក់)។