(ភ្នំពេញ)៖ នៅម៉ោង៣៖០០ រសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ ស្ថានទូចចិនប្រចាំនៅកម្ពុជា បានប្រគល់កុំព្យូទ័រ Laptop ចំនួន១៣៨គ្រឿង ដល់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដើម្បីសម្រួលដល់កិច្ចការផ្សេងៗ។
ពិធីនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការរបស់ស.ស.យ.ក ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង លោកស្រី ប៊ូ ជាំងគូ អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា៕