Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូនប្រុសគ្រូបង្រៀនដែលធ្លាក់ខ្លួនឈឺ ទទួលបានប្រាក់ឧបត្ថម្ភពី លោក ហង់ ជួនណារ៉ុន

28-03-2016 15:12

(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឲ្យយុវជន វ៉ាន់ ពិសិដ្ឋ ជាកូនប្រុសគ្រូបង្រៀននៅខេត្តកោះកុង ដែលធ្លាក់ខ្លួនឈឺ បានជួបសំណេះសំណាល និងសម្តែងការគួរសម នៅទីស្ដីការក្រសួងអប់រំ។

យុវជន វ៉ាន់ ពិសិដ្ឋ ជាកូនទោលក្នុងគ្រួសារ កំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ផ្នែកសំណង់ស៊ីវិលឆ្នាំទី៣ ហើយឪពុកយុវជននេះ គឺជាគ្រូបង្រៀន នៅវិទ្យាល័យកោះកុង ដែលបច្ចុប្បន្នមានជំងឺធ្ងន់ធ្ងរកំ ពុងសម្រាកព្យាបាលនៅប្រទេសវៀតណាម។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានប្រគល់នូវថវិកាឧបត្ថម្ភមួយចំនួនដល់ប្អូនប្រុស ដើម្បីជួយសម្រួលបន្ទុកក្នុងការសិក្សា និងរស់នៅប្រចាំថ្ងៃ ព្រមទាំងលើកទឹកចិត្តឲ្យប្អូនប្រុសខិតខំសិក្សា ដើម្បីអនាគត និងជាជំហរមួយរឹងមាំសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិផងដែរ៕