Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូនប្រុសនាយករដ្ឋមន្រ្តី៖ «បើប្រទេសមានសង្គា្រម ទ័ពគ្មានឱកាសហ្វឹកហ្វឺន និងគ្មានឱកាសវិនិយោគផ្សេងៗឡើយ»

28-03-2016 15:04

(បាត់ដំបង)៖ «អ្វីដែលយើងមានថ្ងៃនេះ គឺដោយសារសុខសន្តិភាព ស្ថេរភាពសង្គម បើគ្មានសុខសន្តិភាព ក៏ជីវភាពរស់នៅក៏មិនមាន ប្រទេសមានសង្គា្រម កងទ័ពគ្មានឱកាសហ្វឹកហ្វឺន ហើយគ្មានឱកាសវិនិយោគ ផ្សេងៗនោះឡើយ»។ នេះការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត កូនច្បងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាឱកាសអញ្ជើញចូលរួមនៅក្នុង ពិធីបើកវគ្គហ្វឹកហ្វឺនការងារ សេនាធិការ និងបំប៉នជំនាញរថពាសដែកប្រចាំឆ្នាំ២០១៦ ព្រមទាំសម្ពោធដាក់ឱ្យប្រើប្រាស់ អាគារស្នាក់នៅរបស់កងទ័ពនាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦។

នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានថ្លែងអរគុណអគ្គនាយកដ្ឋានពន្ធដា ដែលបានឧបត្ថម្ភ គាំទ្រដល់បញ្ជាការដ្ឋានរថក្រោះ ដែលនេះគឺជាស្មារតីចែករំលែក របស់សមរភូមិក្រោយ ជួយសមរភូមិមុខសមរភូមិមុខ។ ការបង្កើតសម្ព័ន្ធមេត្រីភាពនេះគឺជាប្រពៃណី មានតាំងពីមុនមកដើម្បីជួយដល់កងទ័ពដែលមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងប្រជាជនជរួមនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល។

នៅចំពោះមុខមន្រ្តីយោធាទាំងអស់ លោក ម៉ាណែត បានបញ្ជាក់ថា «សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានគិតគូយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់កងទ័ព គ្រួសារកងទ័ព តាមរយៈការផ្តល់សម្ភារការផ្តល់ប្រាក់របបផ្សេងៗការកសាង ហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ដី និងសាងសង់ផ្ទះ យោធិនពិការ បានគិតគូដល់និវត្តន៍ជន តាមរយៈកំណែទម្រង់សមាគមអតីតយុទ្ធជន ជាមួយក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច»

ជាចុងក្រោយលោក បានបំផុសស្មារតីរបស់មហាជន ចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីជួយដល់កងទ័ព គឺជាការដឹងគុណូបការៈ របស់កងទ័ពដែលទាំងអស់នេះហើយ ដែលចង់បាន។