(ភ្នំពេញ)៖ លោក ឈិត សុខុន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានចេញសេចក្ដីណែនាំឲ្យគ្រប់វត្តអារាម និងព្រះវិហារ នៃគ្រប់សាសនា ត្រូវបន្លឺសំឡេងស្គរ ជួងកងរំពង នៅវេលាម៉ោង៦៖០០នាទីល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីជាការដាស់ស្មារតីដល់ប្រជាពលរដ្ឋឲ្យបន្ដប្រុងប្រយ័ត្នពីជំងឺកូវីដ១៩។
ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងធម្មការ និងសាសនា ក៏បានណែនាំឲ្យគ្រប់វត្តអារាម និងព្រះវិហារ នៃគ្រប់សាសនា ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕
ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់ក្រសួងធម្មការ៖