(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញមនុស្ស ចំនួន៦៨៩នាក់ វិជ្ជមានជំងឺកូវីដ១៩ នៅថ្ងៃទី១៧ ខែសីហាម្សិលមិញ ខណៈអ្នកជាសះស្បើយមានចំនួន១៩៤នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានកត់សម្គាល់ថា អ្នកដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩ ទាំង៦៨៩នាក់នេះ ភាគច្រើនជាពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងយ៉ាងត្រឹមត្រូវពីរដ្ឋបាលខេត្តបន្ទាយមានជ័យ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ៖