(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើតែងតាំង រដ្ឋលេខាធិការ៤រូបទៀត បន្ថែមលើការរុះរើគណៈរដ្ឋមន្រ្តី នៅពាក់កណ្តាលអាណត្តិ នាឆ្នាំ២០១៦។ នេះបើតាមសំណើសម្តេចតេជោ ហ៊ុន សែន ផ្ញើទៅកាន់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីឱ្យរដ្ឋសភាបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តទៅលើពួកគេ។
លិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មន្រ្តីដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការនោះ រួមមាន លោក អ៊ី ឈាន ជារដ្ឋលេខាធិការក្រសួងការពារជាតិ លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភា បានប្រាប់ Fresh News ឱ្យដឹងថា រដ្ឋសភា បានទទួលលិខិតតែងតាំងថ្មីនេះហើយ។ លោកថា រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ មន្រ្តីទាំង៤រូបនោះ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ដំណាលគ្នានឹងមន្រ្តីនានា ដែលស្នើតែងតាំង សម្រាប់ការរុះរើគណៈរដ្ឋមន្រ្តី ។
ខាងក្រោមនេះជាលិខិត របស់សម្តេចតេជោ ហ៊ុន សែន ផ្ញើទៅកាន់រដ្ឋសភា៖