(ភ្នំពេញ)៖ អនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ សកម្មភាពនៃការចាក់វ៉ាក់សាំងអាហ្សេនីកា AstraZeneca ដូសជំរុញ ឬដូសសទី៣ ជូនដល់មន្ត្រីរាជការ មន្ត្រីសុខាភិបាល និងបុគ្គលិក នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីសុខាភិបាលជួរមុខ វិស័យឯកជន នៅរាជធានីភ្នំពេញ បានដំណើរការយ៉ាងមមាញឹក ទៅតាមការរៀបចំរបស់អាជ្ញាធរ នៅតាមទីតាំងដែលបានបែងចែករួច។
ជាក់ស្តែងក្នុងថ្ងៃទី១ នៃដំណើរការនៃការចាក់វ៉ាក់សាំងអាហ្សេនីកា ដូសជំរុញ ឬដូសទី៣នេះ គេបានឃើញនៅមណ្ឌលចាក់វ៉ាក់សាំងមួយចំនួន មានអ្នកទៅចាក់ជាច្រើននាក់ ពិសេសមន្ត្រីរាជការ របស់រដ្ឋបាលរាជធានីភ្នំពេញ និងមន្ត្រីរបស់សាលាខណ្ឌ ចំណុះរដ្ឋបាលរាជធានីភ្នំពេញ។
ចំពោះសា្ថប័ន និងអង្គភាពដែលត្រូវចាក់វ៉ាក់សាំងអាហ្សេនីកា ដូសជំរុញ ឬ ដូសទី៣ ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញនេះ រួមមាន៖
* មណ្ឌលទី១៖ សាលារាជធានីភ្នំពេញ ត្រូវចាក់នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ នៅថ្ងៃទី១៨ សីហា
និងសាលាខណ្ឌ៧មករា ត្រូវចាក់នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ នៅថ្ងៃទី១៩សីហា។ ទីចាត់ការមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងគណៈកម្មការផ្សារអូរឫស្សី ត្រូវចាក់នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ នៅថ្ងៃទី២០ សីហា។
* មណ្ឌលទី២៖ សាលាខណ្ឌដូនពេញ, រដ្ឋាករស្វយ័តផ្សារធំថ្មី, គណៈកម្មការផ្សារកណ្តាល និងគណៈកម្មការផ្សារចាស់ ត្រូវចាក់នៅមន្ទីរពេទ្យបង្អែកចតុមុខនៅថ្ងៃទី១៨ ដល់ថ្ងៃ២១សីហា។
* មណ្ឌលទី៣៖ មន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ មានត្រូវចាក់ជូនសាលខណ្ឌឫស្សីកែវ, គណៈកម្មការផ្សារទួលសង្កែ, គណៈកម្មការផ្សារគីឡូម៉ែត្រលេខ៦, គណៈកម្មការផ្សារច្រាំងចំរុះ, រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ថ្ងៃទី១៨ ដល់ថ្ងៃ២០សីហា។
* មណ្ឌលទី៤៖ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ត្រូវចាក់ជូនសាលាខណ្ឌសែនសុខ, គណៈកម្មការផ្សារទឹកថ្លា, មន្ទីរពាណិជ្ជកម្ម, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨ ដល់ថ្ងៃទី២០ សីហា។
*មណ្ឌលទី៥៖ មន្ទីរពេទ្យបង្អែកច្បារអំពៅ ត្រូវចាក់ជូនសាលាខណ្ឌច្បារអំពៅ, គណៈកម្មការផ្សារច្បារអំពៅ, គណៈកម្មការផ្សារបន្លែ, មន្ទីរទេសចរណ៍, មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, មន្ទីរព័ត៌មាន ថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។
* មណ្ឌលទី៦៖ មន្ទីរពេទ្យបង្អែកពោធិចិនតុង ត្រូវចាក់ជូនចាក់ជូន, សាលាខណ្ឌពោធិ៍សែនជ័យ, គណៈកម្មការផ្សារពោធិ៍ចិនតុង, គណៈកម្មការផ្សារសេនជូរីផ្លាហ្សា, គណៈកម្មការផ្សារជម្ពូវ័ន នៅថ្ងៃទី១៨ ដល់២០ សីហា។
* មណ្ឌលទី៧៖ មណ្ឌលសុខភាពទួលគោក ត្រូវចាក់សាលាខណ្ឌទួលគោក, គណៈកម្មការផ្សារដើមគរ, គណៈកម្មការផ្សារដេប៉ូ, គណៈកម្មការផ្សារសាមគ្គី, គណៈកម្មការផ្សារទួលគោក ថ្ងៃ១៨ ដល់២១សីហា។
* មណ្ឌលទី៨៖ មណ្ឌលសុខភាពផ្សារដើមថ្កូវ ត្រូវចាក់សម្រាប់ សាលាខណ្ឌចំការមន, គណៈកម្មការផ្សារទួលទំពូង, គណៈកម្មការផ្សារកាប់គោ, មន្ទីរកិច្ចការនារី, មន្ទីររ៉ែ និងថាមពល, មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, មន្ទីរមុខងារសាធារណៈ, មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី, មន្ទីរអភិវឌ្ឍន៍ដនបទ, មន្ទីរធម្មការ និងសាសនា, មន្ទីរផែនការ, មន្ទីរបរិស្ថាន ពីថ្ងៃ១៨ ដល់២០សីហា។
* មណ្ឌលទី៩៖ មណ្ឌសុខភាពទួលស្វាយព្រៃ ត្រូវចាក់នៅសាលាខណ្ឌបឹងកេងកង, គណៈកម្មការផ្សារអូឡាំពិក, គណៈកម្មការផ្សារបឹងកេងកង នៅថ្ងៃទី១៨ ដល់ថ្ងៃទី២០សីហា។
* មណ្ឌលទី១០៖ មណ្ឌលសុខភាពទួលសំរោង ត្រូវចាក់ជូន សាលាខណ្ឌព្រែកព្នៅ ថ្ងៃ១៨ដល់២១សីហា។
* មណ្ឌលទី១១៖ ផ្សាររុងរឿង OCIC ជ្រោយចង្វារ ត្រូវចាក់ជូន សាលាខណ្ឌជ្រោយចង្វារ, គណៈកម្មការផ្សារព្រែកលៀប, មន្ទីរសាធារណការ និងដឹកជញ្ជូន ថ្ងៃទី១៨ ដល់២១សីហា។
* មណ្ឌលទី១២៖ មណ្ឌលសុខភាពជើងឯក ត្រូវចាក់ជូនសាលាខណ្ឌដង្ក នៅថ្ងៃទី១៨ ដល់ថ្ងៃទី២០សីហា។
* មណ្ឌលទី១៣៖ មណ្ឌលសុខភាពស្ទឹងមានជ័យ ត្រូវចាក់ជូនសម្រាប់ សាលាខណ្ឌមានជ័យ, គណៈកម្មការផ្សារស្ទឹងមានជ័យ, គណៈកម្មការផ្សារបឹងទំពន់, គណៈកម្មការផ្សារចាក់អង្រែ ត្រូវចាក់១៨-២០ ខែសីហា ឆ្នាំ២០២១។
* មណ្ឌលទី១៤៖ មណ្ដូលសុខភាពបឹងធំ ត្រូវចាក់ជូនសម្រាប់ សាលាខណ្ឌកំពូលត្រូវចាក់នៅថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២១។
*មណ្ឌលទី១៥៖ មណ្ឌលសុខភាពឈ្មួញ ត្រូវចាក់ជូនសម្រាប់ មន្ត្រីសុខាភិបាលជួរមុខវិស័យឯកជន (គ្លីនីក មន្ទីរព្យាបាល ពហុព្យាបាល និងមន្ទីរពេទ្យឯកជន) ដែលមានមូលដ្ឋាន នៅក្នុងខណ្ឌសែនសុខ, ខណ្ឌព្រែកព្នៅ, ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌទួលគោក នៅថ្ងៃទី១៨ ដល់ ២១ ខែសីហា ឆ្នាំ២០២១។
* មណ្ឌលទី១៦៖ មណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ ត្រូវចាក់ សម្រាប់មន្ត្រីសុខាភិបាលជួរមុខ វិស័យឯកជន (គ្លីនិក មន្ទីរពហុព្យាបាល និងមន្ទីរពេទ្យឯកជន) ដែលមានមូលដ្ឋាន នៅក្នុងខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌចំការមន និងខណ្ឌបឹងកេងកកង ថ្ងៃទី១៨-២០ ខែសីហា ឆ្នាំ២០២១។
* មណ្ឌលទី១៧៖ មណ្ឌលសុខភាពព្រែកឯង ត្រូវចាក់សម្រាប់ មន្ត្រីសុខាភិបាលជួរមុខវិស័យឯកជន (គ្លីនីក មន្ទីរាព្យបាល ពហុព្យាបាល និងមន្ទីរពេទ្យឯកជន) ដែលមានមូលដ្ឋាន នៅក្នុងខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ និងខណ្ឌដង្កោ នៅថ្ងៃទី១៨ ដល់ ២១ ខែសីហា ឆ្នាំ២០២១។
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវចាក់នៅតាមទីតាំងស្រុកប្រកបត្តិរបស់ខ្លួន នៅថ្ងៃទី១៨ ដល់ ២១ ខែសីហា ឆ្នាំ២០២១៕