(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅក្នុងក្របខ័ណ្ឌទូទាំងខេត្ត គិតចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា «យុទ្ធនាការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ គឺគិតចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ ដោយចាប់ផ្តើមពីម៉ោង៧៖៣០នាទីព្រឹក ដល់ម៉ោង១១៖៣០នាទី, ពេលរសៀលចាប់ពីម៉ោង១៣៖០០នាទី រសៀលដល់ម៉ោង១៦៖០០នាទីល្ងាច ដែលមានទីតាំងសម្រាប់ចាក់វ៉ាក់សាំង ស្ថិតនៅក្នុងមណ្ឌលសុខភាព ក្រុង/ស្រុកនីមួយៗ ក្នុងខេត្តបន្ទាយមានជ័យ»

បន្ថែមពីនេះទៀត ឯកសារដែលត្រូវភ្ជាប់មកជាមួយ សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួមមាន៖

*ទី១៖ សំបុត្រកំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់ផ្សេងៗពីអាជ្ញាធរមូលដ្ឋាន។
*ទី២៖ ត្រូវមានមាតា បិតា ឬអាណាព្យាបាល នាំកុមារមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩។

រដ្ឋបាលខេត្ដបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ ដោយការស្ម័គ្រចិត្ត និងមិនមានបង់ថវិកាឡើយ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ខេត្ដបន្ទាយមានជ័យ៖