Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក កុល វីរក្ស ចុះជួបសំណេះសំណាលជាមួយ សមាជិកគណបក្សប្រជាជនកម្ពុជា ឃុំតាប៉ុន ប្រមាណ៥០០នាក់

28-03-2016 14:35

(ភ្នំពេញ)៖ លោក កុល វីរក្ស សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធាន ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកសង្កែ ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាល ចុះជួយឃុំតាប៉ុន កាលពីម្សិលមិញ បានជួបសំណេះសំណាលជាមួយ មេក្រុមបក្ស សមាជិកបក្ស និងក្រុមសកម្មជនគណបក្សប្រជាជនកម្ពុជា ឃុំតាប៉ុន សរុបប្រមាណ ៥០០នាក់។

ការចុះសំណេះសំណាលជាមួយសមាជិកបក្សនៅឃុំតាប៉ុននេះ ដើម្បីផ្សព្វផ្សាយគោល នយោបាយដឹកនាំថ្មីៗ របស់គណបក្សប្រជាជនកម្ពុជា ដែលទើបបានសម្រេច និងផ្តល់នូវទស្សនៈ ដើម្បីជាមូលដ្ឋានក្នុងការវិភាគត្រិះរិះពិចារណារ រកឱ្យឃើញនូវអ្វីដែលខុស អ្វីដែលត្រូវលើគ្រប់ សភាពការណ៍ ដែលកំពុងមានការផ្សព្វផ្សាយ នៅក្នុងសង្គមកម្ពុជាយើងបច្ចុប្បន្ន។

លោក កុល វីរក្ស បានផ្តល់ជូនដល់អង្គប្រជុំអំពីស្នាដៃរបស់ គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានក្នុងរយៈពេលកន្លងមក រហូតដល់បច្ចុប្បន្ន ពិសេសក្នុង អាណត្តិទី៥នេះ ក្នុងគោលនយោបាយកែទម្រង់ស៊ីជំរៅ ហើយជាពិសេសទៅទៀត ក្នុងការស្វែងរកសន្តិភាព បញ្ចប់សង្គ្រាមផ្ទៃក្នុង និងសង្គ្រាមឈ្លានពាន ដោយរក្សាបាននូវសន្តិភាព ស្ថេរភាព នយោបាយ និងធ្វើការអភិវឌ្ឍសង្គម ឱ្យរីកចម្រើនដូចបច្ចុប្បន្ននេះ ក្នុងស្ថានភាពដែល មានក្រុមមួយចំនួន ទាំងក្នុង និងក្រៅប្រទេសបាននឹងកំពុង រកឧបាយកល្បរារាំងគ្រប់ពេលវេលា។

ក្នុងឱកាសនោះដែរ ជួសមុខឱ្យថ្នាក់ដឹកនាំបក្សគ្រប់ថ្នាក់ លោក កុល វីរក្ស ក៏បានថ្លៃងអំណរគុណដល់ សមាជិកបក្ស និងប្រជាជនគ្រប់មជ្ឍដ្ឋានទាំងអស់ ដែលបានចូលរួមគាំទ្រ និងបង្កលក្ខណៈសម្បត្តិ គ្រប់យ៉ាង ឱ្យគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសកន្លងមក ហើយសង្ឃឹមថាប្រជាជនទាំងអស់ គ្រប់មជ្ឈដ្ឋាននឹងគាំទ្រ និងចូលរួមបន្តទៀតជាមួយ គណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍ សង្គមជាតិ ក៏ដូចជាសហគមន៍ តាប៉ុន ទាំងមូលឱ្យបានរីកចម្រើន៕