(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៨,៨៦៨,៨៣៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៩៣,៣៩៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៨៩២,៤៧៩នាក់ (ស្លាប់ ១២០,០១៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៧៦៥,៦៧៥នាក់ (ស្លាប់ ៣០,៤៦២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៤៤៤,២៧០នាក់ (ស្លាប់ ១៣,០៧៧នាក់)
* ថៃ ឆ្លងចំនួន ៩៤៨,៤៤២នាក់ (ស្លាប់ ៧,៩៧៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣៦០,២៩១នាក់ (ស្លាប់ ១៣,៦២៣នាក់)
* វៀតណាម ឆ្លងចំនួន ២៩៣ ,៣០១នាក់ (ស្លាប់ ៦,៤៧២នាក់)
* កម្ពុជា ឆ្លងចំនួន ៨៦,៥៩៧នាក់ (ស្លាប់ ១,៧១៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៦,២៨១នាក់ (ស្លាប់ ៤៥នាក់)
* ទ្បាវ ឆ្លងចំនួន ១០,៦៤៨នាក់ (ស្លាប់ ៩នាក់)
* ព្រុយណេ ឆ្លងចំនួន ៨៥២នាក់ (ស្លាប់ ៣នាក់)៕