(ព្រៃវែង)៖ មានអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៦៤នាក់ ត្រូវបានរកឃើញនៅខេត្តព្រៃវែង ក្នុងនោះជាសះស្បើយចំនួន ៧៧នាក់ និងស្លាប់ចំនួន ៤នាក់ ក្នុងថ្ងៃទី១៧ ខែសីហាម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែសីហានេះ។
បច្ចុប្បន្ន អ្នកជំងឺកូវីដទាំង ៦៤នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រៃវែង៖