(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៥៥នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។
រដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង៥៥នាក់ ភាគច្រើនជាពលរដ្ឋរស់នៅក្នុងស្រុកកោះញែក និងក្រុងសែនមនោរម្យ ហើយបច្ចុប្បន្ន ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងស្រុកកោះញែក និងពេទ្យបង្អែកខេត្តមណ្ឌលគិរី។
សូមជម្រាបថា បើតាមការស្រាវជ្រាវពីមន្រ្តីជំនាញសុខាភិបាល បានឱ្យថា មូលហេតុដែលមានករណីផ្ទុះរាលដាលជាទ្រង់ទ្រាយធំក្នុងសហគមន៍ស្រុកកោះកោះញែក គឺបណ្តាលមកពីបងប្អូនជនជាតិភាគតិចព្នង នៅទីនោះនាំគ្នាចូលរួមក្នុងពិធីបុណ្យសព ដោយក្នុងនោះមានអ្នកវិជ្ជមានកូវីដ១៩ និងនាំគ្នាបឺតស្រាពាង រួមគ្នារាប់រយនាក់ តាមបែបប្រពៃណីជនជាតិនៅទីនោះដែលខ្វះការយល់ដឹងពីជំងឺឆ្លងដ៏កាចសាហាវមួយនេះទើបធ្វើឱ្យផ្ទុះរាលដាលជាទ្រង់ទ្រាយធំបែបនេះតែម្តង៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តមណ្ឌលគិរី៖