(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែមីនានេះ បានចេញនូវសេចក្តីប្រកាសមួយ ដោយបង្ហាញពីការព្យាករណ៍ អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ដោយបញ្ជាក់ថា សីតុណ្ហភាពអតិប្បរិមា មានកម្រិតខ្ពស់ដដែល គឺចាប់ពី៣៧អង្សាដល់៤០អង្សាសេ ហើយចាប់ពីថ្ងៃទី១-៤ ខែមេសា មានភ្លៀងកកខែពីកម្រិត តិចទៅមធ្យម នៅតាមបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា។
យោងតាមការព្យាករណ៍ របស់ក្រសួងធនធានទឹក បាតុភូតធម្មជាតិផ្សេងៗដូចជា ផ្គររន្ទះ និងខ្យល់កន្ត្រាក់ អាចនឹងកើតមានឡើង ក្នុងអំឡុងពេល១សប្តាហ៍នេះ ហើយក៏បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតផងដែរ៕