(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២នាក់បន្ថែមទៀត តាមរយៈធ្វើតេស្តរហ័ស (Rapid Test) និងករណីមេរោគបំប្លែងថ្មី Delta ចំនួន១ករណី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មានទទួលបាននៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ នៅទូទាំងខេត្តរតនគិរី មានករណីវិជ្ជមានកូវីដ១៩សរុបចំនួន៨៨៦នាក់ ក្នុងនោះមានករណីអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta ចំនួន១០ករណី, ព្យាបាលជាសះស្បើយ ចំនួន៦៧២នាក់ និងស្លាប់ចំនួន៧នាក់។

រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ ក្នុងករណីមានការសង្ស័យ ឬមានអាការៈក្អក, ផ្តាសាយ, ហៀរសំបោរ, ក្តៅខ្លួន សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងទូរស័ព្ទលេខ៖ 097 595 77 88/ 092 121 383/ 097 775 12 12៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តរតនគិរី៖