(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំស្ដីពីការបន្ដអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដែលបានកំណត់ដាក់ខេត្តមួយនេះ ជាភូមិសាស្ត្រមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តការណ៍ «សហគមន៍២០កុម្ភៈ»។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី១៧ ខែសីហា នេះ។
រដ្ឋបាលខេត្ដបានបន្ដថា ចំពោះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាតម្លាតសុវត្ថិភាពបុគ្គល ត្រូវបានកំណត់ក្នុងប្រការ៣ និងប្រការ៤ នៃប្រកាសលេខ០៨១ នេះ។
គួរបញ្ជាក់ដែរថា ចំពោះការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាតម្លាតសុវត្ថិភាពបុគ្គលនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងសារជាថ្មី។ អាស្រ័យហេតុនេះ មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវចាត់វិធានការ ដើម្បីធានាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាតម្លាតសុវត្ថិភាព និងសូមសាធារណជន ប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួននូវកាតព្វកិច្ចនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមជម្រាបថា ក្រសួងសុខាភិបាល បានកំណត់ខេត្តចំនួន១៥ ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព រួមមាន៖ ភូមិសាស្រ្តខេត្តពោធិ៍សាត់ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កែប កំពង់ធំ ព្រះវិហារ ប៉ៃលិន កោះកុង កំពង់ឆ្នាំង ត្បូងឃ្មុំ និងខេត្តឧត្តរមានជ័យ៕
ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ដក្រចេះ៖