(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក បែន រ័ត្ន ជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែសីហានេះ។
លោក បែន រ័ត្ន កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើនឹងអនុរដ្ឋលេខាធិការ ក្រោយលោកត្រូវបានចូលនិវត្តន៍ ពីនាយនគរបាលជាតិ។
លោក បែន រ័ត្ន ជាអតីតស្នងការរងនគរបាលរាជធានភ្នំពេញ មុនត្រូវបានតែងតាំងជាស្នងការ នគរបាលខេត្តកំពង់ចាម និងស្នងការនគរបាលខេត្តត្បូងឃ្មុំ មុនដាក់ឲ្យចូលនិវត្តន៍កាលពីឆ្នាំ២០២០៕