(ភ្នំពេញ)៖ ដោយទទួលបានទទួលបានសេចក្តីរាយការណ៍ពីសង្កាត់ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បាននាំយកអំណោយទៅជួយឧបត្ថម្ភជូនដល់ដៃប្រជាពលរដ្ឋទីទ័លក្រ ៤០គ្រួសារ ដែលរស់នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អំណោយដែលបានផ្ដល់ជូនដល់ពួកគាត់ទីទ័លក្រនាឱកាសនោះ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកស៊ីវអ៊ីវ ទឹកត្រី នំចំនួន១០កញ្ចប់ ប្រេងឆា ជែល៥ដប ម៉ាស១០សន្កឹកផងដែរ។ ចំពោះអំណោយចែកជូនដល់ពួកគាត់ នាពេលនេះពិតជាមានសារសំខាន់ណាស់ ទុកដោះស្រាយជីវភាពប្រចាំថ្ងៃនាសម័យកូវីដ១៩។

នៅក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌ បានផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនពូមីងនៅក្នុងឱកាសនេះផងដែរ។

លោកបានណែនាំដល់ បងប្អូនបន្តអនុវត្តន៍តាមការណែនាំនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ។ ខណៈចុះផ្តល់ស្បៀងអាហារនោះ លោក ធឹម សំអាន ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះប្រជាពលរដ្ឋ និងណែនាំឲ្យអត់ធ្មត់ ដើម្បីឲ្យប្រាកដថាមានសុវត្ថិភាព ចៀសឆ្ងាយពីជំងឺឆ្លងកូវីដ១៩ និងសូមចូលរួមអនុវត្តឲ្យបាននូវវិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់កូវីដ១៩ផងដែរ។

ក្នុងឱកាសនោះដែរលោក ធឹម សំអាន បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលជានិច្ចកាលលោកតែងគិតគូរ យកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋខ្វះខាតផ្នែកជីវភាព ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។

ឆ្លៀតពេលនាឱកាសនោះ លោក ធឹម សំអាន បានលើកឡើងក្នុងន័យគិតគូរពីសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងទាំងមូល ដោយសូមអោយបងប្អូនបន្តអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង ៣កុំ» ហើយជាពិសេសដោយត្រូវការពារនៃការឆ្លងរាលដាលមេរោគបម្លែងថ្មី «ដែលតា» ដែលកំពុងតែឆ្លងចូលក្នុងសហគមន៍ និងក្នុងប្រទេសកម្ពុជាយើង បើនិយាយជារួម បើនិយាយដោយឡែកនៅរាជធានីភ្នំពេញផងដែរ៕