(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះ បានប្រកាសពីការរកឃើញចំនួនអ្នកជំងឺកូវីដ-១៩ ចំនួន ៣៨៧នាក់ ជាអ្នកកំពុងធ្វើចត្តាទ្បីស័កក្នុងមណ្ឌល ដែលចេញផ្សាយដោយក្រសួង សុខាភិបាលនៅព្រឹកមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី១៧ ខែសីហានេះ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក៏បានបញ្ជាក់ពីអ្នកជាសះស្បើយចំនួន ១១៥នាក់ផងដែរ។

រដ្ឋបាលខេត្ត បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ៖