(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណីអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន៣០នាក់, ជាសះស្បើយចំនួន ៥០នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៨ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ មកពីខេត្តសៀមរាប ចំនួន១នាក់ មកពីខេត្តកំពង់ចាម ចំនួន១នាក់ និងមកពីខេត្តស្វាយរៀង ចំនួន១នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែសីហានេះ។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង៣០នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រៃវែង៖