(ភ្នំពេញ)៖ Facebook «រឿងពិត CNRP» នៅថ្ងៃត្រង់ទី២៨ ខែមីនា ឆ្នាំ២០១៦ បានបង្ហោះសារសម្លេងឆ្លងឆ្លើយ វគ្គទី៣៧ «លោក កឹម សុខា ហៅស្រីចិនឲ្យចេញពីភ្នំពេញ ទៅដេកជាមួយគាត់ម្តងហើយម្តងទៀត នៅផ្ទះសំណាក់ វីរក្សា ខេត្តកំពង់ចាម» (សំឡេងឆ្លើយឆ្លងគ្នា ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១២)។
Facebook បានបន្តសរសេររៀបរាប់ថា៖ «ខ្ញុំម្ចាស់ផេក រឿងពិត CNRP កត់សម្គាល់ឃើញថា រាល់ពេលដែលលោកប្រធាន កឹម សុខា ទូរស័ព្ទហៅស្រីស្នេហ៍ទៅរួមរ័ក្សតាមខេត្ត ឬកន្លែងណាមួយ គឺគាត់តែងតែប្រាប់យ៉ាងច្បាស់ពីទីកន្លែង ឈ្មោះផ្ទះសំណាក់ ឬសណ្ឋាគារ និងលេខបន្ទប់។ គេបានឮសំឡេងរបស់លោក កឹម សុខា ទាក់ទងនិយាយញ៉ែគ្នាជាមួយស្រីៗឲ្យច្បាស់ក្រឡែត កោតចិត្តតែអ្នកនយោបាយ មុខក្រាស់រូបនេះ នៅហ៊ានចេញមុខទៅជួបសកម្មជនខ្លួន ក្នុងវេទិកាសាធារណៈ ធ្វើហាក់ដូចជាគ្មានអ្វីកើតឡើង។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមផ្តាំទៅសកម្មជនផ្កាប់មុខមួយចំនួនដែលគាំទ្រលោក កឹម សុខា សូមធ្វើការពិចារណាផង នូវទង្វើអសីលធម៌របស់គាត់ (កឹម សុខា) កុំពីព្រោះតែការស្រឡាញ់ងប់ងុល រហូតគ្មានគិតពីទង្វើ និងសកម្មភាពជាក់ស្តែង ហើយបើទោះជាបានដឹងបានឮនូវរឿង អាស្រូវស្រីញី ប៉ុណ្ណឹងហើយ ក៏នៅតែគិតថា លោក កឹម សុខា ជាមនុស្សល្អ ជាបុគ្គលត្រូវតែគោរពជារៀងរហូត នោះមិនខុសអ្វីពីការចូលរួមប្រព្រឹត្ត ក្នុងអំពើលាមកជាមួយលោក កឹម សុខា យ៉ាងដូច្នោះដែរ។
សូមស្តាប់ការឆ្លងឆ្លើយរវាងលោក កឹម សុខា និងអាចិន៖
រឿងអាស្រូវ កឹម សុខា វគ្គទី ៣៧រឿងអាស្រូវ កឹម សុខា វគ្គទី ៣៧លោក កឹម សុខា ហៅស្រីចិនឲ្យចេញពីភ្នំពេញទៅដេកជាមួយគាត់ម្តងហើយម្តងទៀត នៅផ្ទះសំណាក់ «វីរក្សា» ខេត្តកំពង់ចាម៖
Posted by រឿងពិត CNRP on Sunday, March 27, 2016