(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៩៣នាក់, ជាសះស្បើយ៨០៦នាក់, ស្លាប់ចំនួន២១នាក់
២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២០៧លាន ៩៩ម៉ឺននាក់ ស្លាប់ជាង ៤លាន ៣៧ម៉ឺននាក់ និងជាសះស្បើយជាង ១៨៦លាន ៤៦ម៉ឺននាក់!
៣៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់ច្រកផ្លូវមួយចំនួន ក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលឆ្លងរាលដាលមេរោគបំប្លែងថ្មី Delta
៤៖ ទីបំផុតមានសេចក្តីរាយការណ៍ថា អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន «កំពុងស្ថិតនៅប្រទេសអូម៉ង់» និងត្រៀមបន្តដំណើរទៅសហរដ្ឋអាមេរិក
៥៖ ក្រសួងសុខាភិបាល កំណត់យកខេត្តចំនួន១៥ទៀត ជាភូមិសាស្រ្ត ដែលតម្រូវឱ្យប្រជាជនពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព
៦៖ ទីបំផុតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Muhyiddin សុខចិត្តចុះចេញពីតំណែង
៧៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ណែនាំអភិបាលរាជធានី-ខេត្ដ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តយុទ្ធនាការអប់រំផ្សព្វផ្សាយវិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ១៩
៨៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗជាង «២១,០០០នាក់» និងអ្នកជំងឺ «១៨២នាក់ស្លាប់» ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ
៩៖ លោកស្រី ឱ វណ្ណឌីន៖ វត្តមានវីរុសកូវីដ១៩ បំប្លែងថ្មីជាបន្ដបន្ទាប់ បង្កហានិភ័យនៃការឆ្លងរាតត្បាតដល់កម្ពុជា
១០៖ សហរដ្ឋអាមេរិកនឹងមើលឃើញករណីឆ្លងដល់ «២០០,០០០នាក់ក្នុង១ថ្ងៃ» ដោយសារកូវីដ-១៩បំប្លែងថ្មី Delta
១១៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន ក្រើនរំឭកអ្នកសារព័ត៌មាន កុំឲ្យដើរខុសតួនាទី និងវិជ្ជាជីវៈ
១២៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៣០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១២២នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ
១៣៖ បក្សប្រឆាំងធំបំផុតនៅថៃ «ស្នើបោះឆ្នោតដកទំនុកចិត្ត» ចំពោះលោក ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រីសំខាន់ៗមួយចំនួនទៀត
១៤៖ អាមេរិកកើនឡើងក្តីបារម្ភ អំពីការគំរាមកំហែងភេរវកម្ម ក្រោយអាហ្វហ្គានីស្ថាន ធ្លាក់ទៅក្នុងដៃក្រុមតាលីបង់
១៥៖ ឡាវប្រកាសរកឃើញ ករណីឆ្លងកូវីដ១៩ថ្មីៗ ចំនួន៣៤៩នាក់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ
១៦៖ បទវិភាគអន្តរជាតិ៖ «ភាពបរាជ័យរបស់អាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល»
- ព័ត៌មាន Fresh News Plus
១៖ ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយរបស់អាមេរិក T-Mobile កំពុងស៊ើបអង្កេតលើករណីបែកធ្លាយទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់ប្រមាណ ១០០លាននាក់
២៖ ក្រុមហ៊ុនផលិតរថយន្ត Ford ស្នើឱ្យតុលាការច្រានចោលពាក្យបណ្ដឹងរំលោភផ្លាកយីហោរបស់ក្រុមហ៊ុនផលិតរថយន្ត GM
៣៖ តារាវាយកូនបាល់ Roger Federer ត្រូវសម្រាក់ជាច្រើនខែ ដោយសារវះកាត់ជង្គង់
៤៖ Barcelona នៅតែធ្វើបានល្អ ដែលបានយកឈ្នះ Sociedad ៤-២ ទោះគ្មាន Messi ក៏ដោយ!
៥៖ Kane៖ Tottenham អាចលេងបានល្អក្រោមការបង្វឹករបស់លោក Nuno នៅពេលយកឈ្នះ Man City ថ្ងៃបើកឆាក
៦៖ គណៈវិនិច្ឆ័យអាមេរិកសម្រេចឱ្យ Apple បង់ប្រាក់ ៣០០លានដុល្លារអាមេរិក ដើម្បីបញ្ចប់ជម្លោះប៉ាតង់ Wireless
_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)